ខ្លាំងបាត់...! អ៊ុក សុវណ្ណារី ប៉ះធឿន បុរី លើកមរតកដើមមកច្រៀង ធ្វើឲ្យខេម សរសើរមិនដាច់ពីមាត់! (មានវីដេអូ)


ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាវ័យក្មេងទាំង២ដែលល្បីមានសម្លេងពីរោះគួរឲ្យសរសើរនោះ បានប៉ះគ្នាជាលើកទី១ បាននាំគ្នាលើកនូវបទចម្រៀងមរតកដើមមកច្រៀង យ៉ាងពីរោះ ដែលទទួលបានការសរសើរពីមហាជនជាច្រើន ក្រោយពីបានស្តាប់សម្លេងអ្នកទាំង២ច្រៀងរួមគ្នាបែបនេះ។
ក្រោយពីបទនេះមានការកក្រើកឡើង ស្រាប់តែតារាចម្រៀងរៀមច្បង លោកខេម បានធ្វើការបង្ហោះជាសារ សរសើរប្អូនទាំង២មិនដាច់ពីមាត់ ពីសមត្ថភាពដ៏ល្អ នៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នោះថា៖
«ថាអត់ពីរោះមួយម៉ាត់ទៅ នេះបានហៅថាចង្វាក់ចូលឆ្នាំខ្មែរ ខ្លាចអីនិងបង្ហោះ​បើបទពីរោះ ត្បិតតែថាផេកនេះរបស់ខ្ញុំមែនតែបើបទពីរោះត្រូវតែបង្ហោះ ស៊ែរអោយព្រោងព្រាត ។ ហើយចង់បញ្ជាក់មួយម៉ាត់ទៀតនេះបានហៅថាអ្នកចម្រៀង ជូនពរប្អូនប្រុស ស្រីទទួលបានក្តីស្រលាញ់ពីពុកម៉ែបងប្អូនខ្មែរយើងឲ្យបានច្រើន»

Comments

សូមចុកលើរូបខាងក្រោមដើម្បីមើលរបៀបថែទាំសុខភាព

loading...